កីឡាករសំខាន់ផង!! ការប្រកួតក្របខណ្ឌ Champions League វគ្គ១៦ PSG នឹងត្រូវបាត់បង់ខ្សែប្រយុទ្ធដ៏សំខាន់ម្នាក់
បារាំង៖ បើយោងតាមប្រភព Daily Mail បានរាយការណ៍ថា ខ្សែប្រយុទ្ធឆ្នើមក្រុម Paris St-Germain កីឡាករ Kylian Mbappe នឹងខកខានការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ Champions League ជាមួយក្លឹប Atalanta នៅទីក្រុង Lisbon នៅថ្ងៃទី ១២ ខែសីហា។ Mbappe សមាជិកជ័យលាភី World Cup ២០១៨ មានវ័យ ២១ ឆ្នាំបានរងរបួសកជើងអំឡុងពេលប្រកួតដណ្តើមពានរង្វាន់ French Cup វគ្គផ្តាច់ព្រ័ត្រទល់នឹង Saint-Etienne កាលពីថ្ងៃសុក្រសប្តាហ៏មុន។
យ៉ាងណាមិញ បន្ទាប់ពីបានធ្វើការត្រួតពិនិត្យដោយក្រុមគ្រូពេទ្យវេជ្ជសាស្រ្តរបស់ក្លឹបកីឡាករឆ្នើមរបស់ក្រុមមាន់គកបារាំងរូបនេះមានបញ្ហាក្រោយឆ្លងកាត់ការស្កែនបានបញ្ជាក់ថា រូបគេរងរបួសស្នាមជាំកជើងជាមួយនឹងការខូចខាតដល់សរសៃពួរខាងក្រៅផងដែរ។
គួរបញ្ជាក់ផងដែរថា Mbappe និងអវត្តមានមិនអាចចូលលេងបានយ៉ាងហោចណាស់៣សប្តាហ៍។ Mbappe អាចនឹងត្រឡប់មកហ្វឹកហាត់ជួយក្រុមវិញបាននៅថ្ងៃទី ១៨ ខែសីហា បើសិនជា PSG ឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនិងធ្វើឡើងនៅរាជធានី Lisbon ប្រទេសព័រទុយហ្កាល់ នៅថ្ងៃទី ២៣ ខែសីហា២០២០ ខាងមុខនេះ៕RT